Find your dream job now...

ប្រធានសាខា (ជាច្រើននាក់)

ID 4390
Posted 2017-01-11
Closing date 2017-02-09
Term Full time
Category Banking/Insurance
Location Battambang
Salary USD -- USD
Experience 5 Year
Number of hire 1
Sex Male/Female
Job level Top
Job detail
Description ១. ចូលរួមធ្វើផែនការរយះពេលខ្លី មធ្យម និងវែង

-​ចូលរួមធ្វើផែនការក្នុងសាខា នឹងស្ថាប័ន ប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ
- រៀបចំ និងចាត់ចែងនូវផែនការពីការិយាល័យកណ្តាលដាក់ជូនបុគ្គលិកដែលពាក់ពន្ធ័ដើម្បីអនុវត្តន៍បន្ត។
- តាមដាន និងត្រួតពិនិត្យនូវផែនការប្រៀបធៀបជាមួយលទ្ធផលជាក់ស្តែង ដើម្បីរៀបចំនូវយុទ្ធសាស្រ្តអនុវត្តន៍ការងារបន្ត។

២. ការងារផ្នែកប្រតិបត្តិការ
២.១. ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ស្ថាប័ន
- ត្រួតពិនិត្យ ផែនការសកម្មភាពផ្សព្វផ្សាយរបស់ប្រធានមន្រ្តីឥណទាន និងមន្រ្តីឥណទាន ហើយត្រូវកំណត់ តំបន់ និងអតិថិជនគោលដៅ ដើម្បីធ្វើការផ្សព្វផ្សាយនូវសេវាកម្មរបស់ស្ថាប័ន។
- ជម្រុញ និង បង្កើតក្រុមផ្សព្វផ្សាយ ឬផ្សព្វផ្សាយតាមរយៈមន្រ្តីឥណទានម្នាក់ៗ ឲ្យបាន១ដងក្នុងមួយសប្តាហ៍។
- តាមដានសកម្មភាពការដឹកនាំរបស់ប្រធានមន្ត្រីឥណទាននៅក្នុងការចាត់ចែង និងដឹកនាំក្នុងការងារផ្សព្វផ្សាយ
- ពិនិត្យការយល់ដឹងលើការផ្សព្វផ្សាយរបស់មន្ត្រីម្នាក់ៗ
២.២. គ្រប់គ្រង និងបែងចែកតំបន់ប្រតិបត្តិការ
- ត្រួតពិនិត្យការបែងចែកតំបន់ប្រតិបត្តិការតាមតំបន់ដោយឡែកៗពីគ្នា ទៅតាមស្ថានភាពសក្តានុពលសេដ្ឋ កិច្ចតាមតំបន់ជាក់ស្តែងឲ្យដល់មន្រ្តីឥណទាន ជៀសវាងការបែងចែកតំបន់ប្រតិបត្តិការដល់មន្រ្តីឥណទាន ដោយឆ្លងតំបន់ ពីឃុំមួយឆ្លងទៅឃុំមួយទៀត។
- ត្រួតពិនិត្យរបាយការណ៍ឥណទានតាមមន្រ្តីឥណទានម្នាក់ៗ ក្នុងរយៈពេលមួយខែម្តង ដោយកំណត់ទាំងភូមិ ធ្វើប្រតិបត្តិការ និងភូមិមិនទាន់បានចូលធ្វើប្រតិបត្តិការ។
- ពិនិត្យលទ្ធផលការងារតាមតំបន់នីមួយៗ ឡើងវិញ និងបង្កើតយុទ្ធសាស្ត្រទីផ្សារ
- ស្នើសុំជំនួយនៅក្នុងប្រឹក្សា និងរៀបចំតំបន់ប្រតិបត្តិការពីប្រធានតំបន់
- ធ្វើបញ្ជីតំបន់ដែលមិនបញ្ចេញឥណទានក្នុងសាខាទាំងមូល
២.៣. គ្រប់គ្រង និងត្រួតពិនិត្យការបញ្ចញឥណទាន ផលប័ត្រឥណទាន នឹងអតិថិជន

- ត្រួតពិនិត្យ និងជម្រុញការបញ្ចេញឥណទានចំពោះមន្រ្តីឥណទានដែលមានផលប័ត្រឥណទានក្រោម ៨០ លាន(មន្រ្តីឥណទានផលិតផលចាស់) និង ៣៥០ លាន(មន្រ្តីឥណទានផលិតផលថ្មី)។
- ត្រួតិនិត្យការបញ្ចេញឥណទានប្រចាំថ្ងៃ របស់មន្រ្តីឥណទានផលិតចាស់ ១លាន និងមន្រ្តីឥណទានផលិតផលថ្មី ៤លាន។
- ត្រួតពិនិត្យ ការបញ្ចេញឥណទានតាមភូមិនីមួយៗ របស់មន្រ្តីឥណទាន ដែលមានចំនួនអតិថិជនតិចត្រឹមតែ១នាក់ (ផ្នែកទៅលើមេគុណភាគរយនៃការកាត់ចំណែកទីផ្សារ៧%)។
- ពិនិត្យ និងវាយតំលៃអតិថិជនដែលចាកចេញ និងអតិថិជនចាស់យកឡើងវិញ
- ត្រួតពិនិត្យពីចំនុចខ្វះខាតកន្លងចំពោះនិតិវិធី នៃប្រតិបត្តិការ
Requirement -​ កម្រិតសិក្សា៖ បរិញ្ញបត្រ ឬបរិញ្ញបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ឬវិស័យផ្សេងៗពាក់ព័ន្ធ
- បទពិសោធការងារ៖ យ៉ាងតិច ៣ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ

ជំនាញផ្សេងៗ៖
- ភាសារបរទេស៖ មានជំនាញភាសារអង់គ្លេសល្អ សម្រាប់ការស្តាប់ ការនិយាយ ការអាន និងការសរសេរ ។
- ចំណេះដឹកំព្យួទ័រ៖ MS office, MS Outlook
- មានជំនាញទំនាក់ទំនង និងអន្តរបុគ្គលល្អ ការងារជាក្រុម ម្ចាស់ការ និងលទ្ធផលការងារជាចម្បង។
- លទ្ធភាពទទួលការងារកិច្ចការងារច្រើន និងសាំញាំ ដែលត្រូវអនុវត្តក្នុងពេលតែមួយ។
- លទ្ធភាពធ្វើការងារដោយមិនមានការបង្គប់បញ្ជារ ។
- មានភាពជាអ្នកដឹកនាំ និងទេព្យកោសល្យក្នុងការដឹកនាំ និងគ្រប់គ្រងបុគ្កលិក
- មានជំនាញក្នុងការដោះស្រាយ និងគ្រប់គ្រងវិវាទបុគ្គលិកក្នុងសាខា
- មានទេព្យកោសល្យក្នុងការរៀបចំផែនការ ចាត់ចែង ដឹកនាំ និងត្រួតពិនិត្យ
- មានភាពស្មោះត្រង់ខ្ពស់ គណនេយ្យភាព ឆន្ទៈការងារ វិន័យការងារ សមត្ថភាព និងការងារជាក្រុម ។
- មានការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក
- រក្សាការសម្ងាត់របស់ស្ថាប័ន
- មិនញុះញង់បុគ្គលិកដទៃផ្សេងទៀតអោយឈប់ ឬបង្កបញ្ហាស្មុគស្មាញផ្សេងៗ
ដល់ស្ថាប័ន
Contact
Company SAHAKRINPHEAP MICROFINANCE PLC.,
Name Recruitment Team
Website
Address #586,st.271,Phum6, Sankat Phsa Doem Thkov,Khan chamkar Morn
Phone 010 333 994 / 010613333
Email recruitment@sahakrinpheap.com.kh
Title Closing date
Post a job Sponsor job