Find your dream job now...

មន្រ្តីឥណទានសម្ភារប្រើប្រាស់ ចំនួន (១០០)

ID 20772
Posted 2018-03-15
Closing date 2018-03-29
Term Full time
Category Banking/Insurance
Location
Salary USD -- USD
Experience 1 Year
Number of hire 100
Sex Male/Female
Job level
Job detail
Description បង្កើតដៃគូទំនាក់ទំនង ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន និងជនបង្គោល។
វាយតម្លៃប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ (HAL) និងសេវាភតិសន្យា (Leasing) និងពាក្យសុំខ្ចីប្រាក់រហូតដល់ ៥០.០០០ ដុល្លារសហរដ្ឋអាមេរិក។
ជួយដល់គណៈកម្មការឥណទាននៅសាខាក្នុងការត្រួតពិនិត្យឯកសារពាក់ព័ន្ធនឹងពាក្យសុំខី្ចប្រាក់ប្រាក់កម្ចីប្រើប្រាស់ ផ្ទាល់ខ្លួន (LILAB) ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ (HAL) និងសេវាភតិសន្យា (Leasing) និងបញ្ជូនឯកសារទាំងនោះទៅ គណៈកម្មការឥណទានការិយាល័យកណ្តាលដើម្បីអនុម័ត។
ត្រូវប្រាកដថា ការអនុវត្តប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ (HAL) និងសេវាភតិសន្យា (Leasing) អនុលោមតាមគោលនយោបាយ និងនីតិវិធី។
រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនាយក/នាយិកាសាខា និងប្រធានមន្រ្តីឥណទានដើម្បីឲ្យប្រាកដថាការត្រួតពិនិត្យផ្ទៃក្នុងមានភាពរឹងមាំចំពោះប្រតិបត្តិការប្រាក់កម្ចី។
ត្រួតពិនិត្យជាទៀងទាត់លទ្ធផលសមេ្រចបានពិតប្រាកដធៀបជាមួយនឹងគម្រោងផែនការ។
វាយតម្លៃជាទៀងទាត់នូវហានិភ័យសម្រាប់ផលិតផល និងសកម្មភាពប្រតិបតិ្តការ និងរាយការណ៍ទៅនាយក/នាយិកាសាខា និងប្រធានមន្ត្រីឥណទាននូវហានិភ័យទាំងឡាយនោះ។



**** អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនបុគ្គលិក៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើនដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារការងារដូចជា៖ ប្រាក់បៀវត្ស(អាចចចារបាន) ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ប្រាក់មូលនិធិសន្សំ ការដំឡើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាព ការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍអាជីពការងារ បរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល [email protected] ត្រឹម ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Asset Backed Credit Officer)។
២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។

សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ www.lolc.com.kh
មានតែបេក្ខជន/នារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។
(បេក្ខជន/នារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)
Requirement -មានបទពិសោធន៍ការងារយ៉ាងតិចមួយឆ្នាំជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ
-មានបទពិសោធន៍ផ្នែកឥណទានសម្ភារ ត្រូវបានផ្តល់អាទិភាពជូន
-ទទួលខុសត្រូវកម្ចី/គណនី ឥណទានជាការប្រសើរ។
-ការយល់ដឹងពីសេវាកម្ម នីតិវិធី និងលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសអតិថិជនរបស់អិលអូអិលស៊ី។
-យ៉ាងហោចណាស់មានសញ្ញាប័ត្រទុតិយភូមិ។
-ជំនាញក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍។
-មានជំនាញមូលដ្ឋានជាសហគ្រិន និងដោះស្រាយបញ្ហា។
-មានជំនាញត្រួតពិនិត្យ និងវាយតម្លៃ។
-មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
Contact
Company LOLC (CAMBODIA) PLC. (LOLC)
Name HR
Website
Address #666B, street 271, Sangkat Phsar Daeum Thkov, Khan Chamkarmon, Phnom Penh
Phone (+855) 98 339 876 / 081 900 983
Email [email protected]
Title Closing date
មន្រ្តីឥណទាន(៥០នាក់) 2018-04-24
មន្រ្តីឥណទានហាត់ការ ២០០នាក់ 2018-04-24
Post a job Sponsor job